ថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤
លោក ទុំ សុខជា តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិង
ហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីនីតិវិធី
និងវិធីសាស្រ្តនៃការវាយតម្លៃ
និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល
សិក្ខាសាលានេះដែលប្រព្រឹត្តទៅ ផ្តល់កិត្តិយសចូលរួមជាគណៈធិបតីដោយ ឯកឧត្តម យក់
ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ
គ.វ.ជ. ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម
ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ.
រួមជាមួយវត្តមាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាសាលប្រជុំ
សាលាខេត្តកំពង់ចាម ។